ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “ការប្រមូលកម្រៃសេវា នៃការចេញលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ រាជធានី ខេត្ដ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០២៤

  1. នាថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “ការប្រមូលកម្រៃសេវា នៃការចេញលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ រាជធានី ខេត្ដ” ក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប.អមដោយឯកឧត្តម/លោក/លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ និងមានការចូលរួមពីតំណាង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី ខេត្ដ សរុបប្រមាណ១១០នាក់ នៅអគារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងត្រួតពិនិត្យលើការប្រមូលកម្រៃនៃការចេញលិខិតអនុញ្ញាតអាជីវកម្ម របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ រាជធានី ខេត្តនីមួយៗ។

ព័ត៌មានទាក់ទង